យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាចំពោះការដាក់អោយកីឡាករ Zaragoza ខ្ចីជើងសម្រាប់រដូវក្តៅនោះ គឺមិនទាន់ប្រញាប់នោះទេ ។
ការសម្រេចចិត្តអំពីរឿងនេះ មិនទាន់ត្រូវបានធ្វើឡើងនោះទេនៅពេលនេះ ដោយវាអាស្រ័យទៅលើគ្រូបង្វឹកថ្មីដែលនឹងត្រូវមកដឹកនាំក្លឹប Bayern និងការអភិវឌ្ឍន៍របស់គាត់នាពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។
មកដល់ពេលនេះគាត់មិនទាន់បានលេងក្នុងតំណែងណាមួយសម្រាប់ក្លឹប Bayern នោះទេ។ ខាងក្លឹប Rayo Vallecano បានតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពរបស់កីឡាកររូបនេះ។ ប្រសិនជាកីឡាករ Zaragoza នឹងចាកចេញពីក្លឹប Bayern មែននោះទេ កីឡាករ Fuhrich អាចជាជម្រើសដល់សាកសមក្នុងការមកជំនួសកន្លែងគាត់៕