យោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប Barcelona កំពុងតែធ្វើការប្រជែងជាមួយក្លឹបនៅតំបន់អឺរ៉ុបមួយចំនួនក្នុងការតែងតាំងលោក Ruben Amorim ជាគ្រូបង្វឹកថ្មីរបស់ខ្លួន។
ការវិវត្តន៍ថ្មីៗបង្ហាញថាក្លឹប Liverpool ក៏បានកំណត់គោលដៅរបស់ខ្លួនលើលោក Amorim បន្ទាប់ពីការសម្រេចចិត្តរបស់លោក Xabi Alonso ក្នុងការបន្តនៅក្លឹប Bayer Leverkusen ។ កាលពីមុនមានការរំពឹងទុកយ៉ាងខ្លាំងថាលោក Amorim នឹងចូលរួមជាមួយក្លឹប Barcelona ខណៈដែលលោក Alonso ត្រូវបានតាមប្រមាញ់ដោយក្លឹប Liverpool និង Bayern Munich ។ ទោះបីជាយ៉ាងណាក៏ដោយលោក Alonso បានបញ្ជាក់ថាគាត់នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Leverkusen ដែលធ្វើអោយក្លឹប Liverpool ក្រឡេកទៅចាប់អារម្មណ៍លោក Amorim វិញ។
ក្លឹប Barcelona មានការបន្ទាន់ក្នុងការតាមយកលោក Amorim ដោយសារតែពួកគេមានភាពជឿជាក់ថាគាត់មានភាពងាយស្រួលក្នុងការនាំមកកាន់ក្លឹប Barca ជាងគោលដៅគ្រូបង្វឹកផ្សេងទៀត។ ខណៈក្លឹបជាច្រើនបានផ្តោតទៅលើលោក Roberto De Zerbi ក្រោយ Alonso សម្រេចបន្តស្នាក់នៅជាមួយក្លឹប Bayer Leverkusen៕