Man Utd ចង់បាន​ខ្សែប្រយុទ្ធ​វ័យ ១៧​ឆ្នាំ

0

កីឡាករ Dipepa ដែល​បាន​បញ្ចប់​ការ​ហ្វឹកហាត់​ពី​ក្រុម​យុវជន​របស់​ក្លឹ​ប Port Vale ហើយ​ក៏​បាន​ចុះហត្ថលេខា​លើ​អាជីព​ដំបូង​របស់​គាត់​កាលពី​ខែមករា​នេះ​។ គាត់​បាន​បង្ហាញខ្លួន ២០​ប្រកួត​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់ ដោយ​ស៊ុត​បញ្ចូឡ​ទី​បាន ២​គ្រាប់ និង​បញ្ជូន​បាល់​បានជា​ច្រើន​ទៀត​។ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 17 របស់​អង់គ្លេស​នៅ​ដើមខែ​នេះ កីឡាករ Dipepa ស៊ុត​បញ្ចូល​ទី​បាន​បី​គ្រាប់​ក្នុង​ការ​ប្រកួត​ពីរ​ទល់​នឹង​អៀរ​ឡង់​ខាងជើង និង​ហុង​គ្រី​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Sun បានអោយ​ដឹង​ថា​ក្លឹ​ប United បាន​នាំមុខ​គេ​ក្នុង​ការ​ចុះហត្ថលេខា​យក​ខ្សែប្រយុទ្ធ​វ័យ ១៧​ឆ្នាំ​រូប​នេះ​សម្រាប់​រដូវ​កាល ២០២៤-២៥​។ ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា សហ​ម្ចាស់​ថ្មី​របស់​ក្លឹ​ប​គឺ​លោក Sir Jim Ratcliffe គ្រោង​នឹង​ចុះហត្ថលេខា​លើ​កីឡាករ​វ័យក្មេង​ដែល​មាន​ទេព​កោសល្យ ដើម្បី​ពង្រឹង​ក្រុម​ជំនួស​ឱ្យ​ការ​ចំណាយ​ច្រើន​លើ​ការ​នាំ​យក​តារាបាល់ទាត់​ល្បី​។

ក្លឹ​ប​បិសាច​ក្រហម​កំពុង​សម្លឹង​ឃើញ​ការ​បន្ថែម​នៅ​ខ្សែប្រយុទ្ធ​ថ្មី​សម្រាប់​ក្រុម​របស់​គេ ខណៈ​ដែល​ពួក​គេ​ចង់​ផ្តល់​ការ​ប្រកួតប្រជែង​ដល់​កីឡាករ Rasmus Hojlund ដែល​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​ពី Atalanta កាលពី​រដូវ​កាល​មុន​។ ពួក​គេ​ក៏​មាន​ដំណឹង​ក្នុង​ការ​ផ្ទេរ​យក​កីឡាករ Joselu របស់​ក្លឹ​ប Real Madrid ផង​ដែរ​។

បន្ទាប់​ពី​ខកចិត្ត​ក្នុង​ការ​ប្រកួត​ស្មើរ​ជាមួយនឹង​ក្លឹ​ប Brentford កាលពី​ថ្ងៃ​សៅរ៍ ក្រុម​លោក Erik ten Hag នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុ​ង​ដ៏ ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​មូ​យ​ជាមួយនឹង​ក្លឹ​ប Chelsea នៅ​ថ្ងៃ​ព្រហស្បតិ៍​ពាក់កណ្តាល​ស​ប្តា​ហ៍​៕