Brentford បញ្ជាក់​អំពី​អនាគត​របស់ Ivan Toney

0

យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន​កីឡា​លោក Ekrem Konur បានអោយ​ដឹង​ថា​ក្លឹ​ប Brentford បាន​ត្រៀម​រូ​ចរាល់​ក្នុង​ការ​លក់​ខ្សែប្រយុទ្ធ Ivan Toney នៅ​រដូវក្តៅ​នេះ ដោយសារ​ពួក​គេ​ចង់បាន​ប្រាក់​ត្រលប់​មក​វិញ ខណៈ​កុងត្រា​របស់​កីឡាករ​ខាងលើ​បាន​ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​ហើយ​។

នៅ​ពេល​នេះ​មាន​ក្លឹ​ប​មួយ​ចំនួន​នៅ Premier League ដែល​បាន​ចាប់អារម្មណ៍​លើ​រូប​គាត់​ជា​យូរ​មក​ហើយ ដែល​ក្នុង​នោះ​រួម​មាន Chelsea និង Arsenal ហើយ​ក៏​ដូច​ជា​ក្លឹ​ប Newcastle United ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​យក​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ដែរ​៕