យោងតាមការចេញផ្សាយរបស់ O Jogo បានអោយដឹងថាក្លឹប Manchester United នឹងត្រូវប្រជែងជាមួយនឹងក្លឹប Liverpool និង Chelsea ក្នុងការផ្ទេរយកកីឡាករ Joao Neves របស់ក្លឹប Benfica នៅរដូវក្តៅខាងមុខ។
ក្លឹបបិសាចក្រហមមានការកោតសរសើរអស់រយៈពេលយ៉ាងយូរចំពោះខ្សែបម្រើវ័យ ១៩ឆ្នាំនេះ ហើយនៅពេលនេះមានការរាយការណ៍អំពីការចាប់អារម្មណ៍ពីសំណាក់ក្លឹបហង្សក្រហម និងតោខៀវដូចគ្នា។ កីឡាករ Neves មានតម្លៃផ្តាច់កុងត្រាប្រមាណ ១២០លានអឺរ៉ូនៅក្នុងកុងត្រាបច្ចុប្បន្នរបស់គាត់៕