ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Coventry មាន​ក្លឹ​ប​ធំ​ចំនួន​បី​កំពុង​ប្រជែង​គ្នា​ចង់បាន

0

ចាប់តាំងពី​ផ្ទេរ​ពី​ក្លឹ​ប Coventry City ទៅ​កាន់​ព័រ​ទុ​យ​ហ្គា​ល់​កាលពី​រដូវក្តៅ​មុន ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី ៣៦​គ្រាប់ និង assist ១៤​ដង ក្នុង​ការ​បង្ហាញខ្លួន ៤០​ប្រកួត​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​។ ដោយសារ​ទម្រង់​លេង​ដ៏​ល្អ​របស់​គាត់​ធ្វើ​អោយ​ក្លឹ​ប​នៅ Premier League ដូច​ជា Arsenal និង Chelsea ហើយ​ក៏​មាន​ក្លឹ​ប AC Milan ផង​ដែរ ដែល​ចាប់អារម្មណ៍​លើ​រូប​គាត់​។

យោង​តាម​ការ​ចេញផ្សាយ​របស់ The Mirror បានអោយ​ដឹង​ថា​ខ្សែប្រយុទ្ធ​ខាងលើ​អាច​មាន​តម្លៃ​ប្រមាណ ៨០​លាន​អឺ​រ៉ូ​សម្រាប់​ទីផ្សារ​ដោះ​ដូរ​ក្តៅ​ខាង​មុខ​។

អតីត​ខ្សែប្រយុទ្ធ​ក្លឹ​ប Brighton កីឡាករ Gyokeres ដែល​មាន​កុងត្រា​ជាមួយនឹង​ក្លឹ​ប Sporting ដល់​ឆ្នាំ​២០២៨ បាន​បញ្ជាក់​ថា​គាត់​នឹង​ធ្វើការ​សម្រេចចិត្ត​អំពី​អនាគត​របស់​ខ្លួន​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

កីឡាករ Gyokeres បានអោយ​ដឹង​ថា​៖ «​វា​ជា​សញ្ញា​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ល្អ​។ បន្ទាប់​ពី​លេង​បាន​តែ​ប្រាំបី​ដង​សម្រាប់ Seagulls គាត់​បាន​ចុះហត្ថលេខា​ជា​អចិន្ត្រៃយ៍​សម្រាប់​ក្រុម Coventry ក្នុង​ឆ្នាំ 2021​ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​យកចិត្តទុកដាក់​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​វា​គ្រាន់តែ​ជា​ការ​រំពឹង​ទុក​។ ខ្ញុំ​សប្បាយ​រីករាយ​នៅ Sporting យ៉ាង​ខ្លាំង និង​មិន​មាន​អារម្មណ៍​តានតឹង​អំពី​រដូវក្តៅ​ដែល​នឹង​មក​ដល់​ឆាប់​ៗ​នោះ​ទេ​»​។

កីឡាករ Gyokeres បាន​ចាប់ផ្តើម​អាជីព​របស់​គាត់​នៅ​ក្លឹ​ប​ស៊ុ​យ​អែ​ត Brommapojkarna មុន​ពេល​ចូលរួម​ជាមួយ​ក្លឹ​ប Brighton ក្នុង​យុទ្ធនាការ ២០១៧-១៨ ។ បន្ទាប់​ពី​លេង​បាន​តែ ៨​ប្រកួត​អោយ​ក្លឹ​ប Brighton ហើយ​ក៏​លេង​ខ្ចី​ជើង​ទៅ​កាន់​ក្លឹ​ប St Pauli, ក្លឹ​ប Swansea City, នឹង​ក្លឹ​ប Coventry City មុន​នឹង​គាត់​ការ​បាន​ផ្ទេរ​ជា​អចិន្ត្រៃយ៍​ទៅ​កាន់​ក្លឹ​ប Coventry នៅ​ឆ្នាំ​២០២១​។ ការ​ស៊ុត​បញ្ចូល​ទី​ដ៏​ច្រើន​របស់​គាត់​នៅ​ក្លឹ​ប Championship បាន​ធ្វើ​អោយ​ក្លឹ​ប Sporting ចាប់អារម្មណ៍​ចុះហត្ថលេខា​យក​គាត់ ហើយ​គាត់​នៅ​តែ​បន្ត​រក​គ្រាប់​បាល់​បាន​ទៀត​ដដែល​។

កីឡាករ Gyokeres នឹង​ជួយ​ក្លឹ​ប Sporting នៅ​ក្នុង​ការ​ប្រកួត​បន្ទាប់​នា​ថ្ងៃ​អង្គា​រ៍ ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ​នៃ​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួក​គេ​ជាមួយ Benfica ក្នុង​ការ​ប្រកួត Taca de Portugal៕