នាយកក្លឹប Bayern Munich លោក Max Eberl បានបង្ហើបអោយដឹងថាក្លឹបមានផែនការក្នុងការបញ្ចុះបញ្ចូលគ្រូបង្វឹកជម្រើសជាតិអាឡឺម៉ង់លោក Julian Nagelsmann បន្ទាប់ពី Euro 2024។
លោក Max Eberl បានប្រាប់ទៅកាន់សារព័ត៌មាន DPA ថា៖ «ខ្ញុំដឹងថានេះគឺជាការចាប់អារម្មណ៍សម្រាប់សាធារណជនទាំងមូល… ខ្ញុំបាននិយាយជាញឹកញាប់ថាយើងកំពុងស្វែងរកជម្រើសរបស់យើង។ ខ្ញុំមិនដែលបញ្ចេញមតិអំពីឈ្មោះគ្រូបង្វឹកនោះទេ»៕