បរទេស៖ លោក Pochettino បានបញ្ជាក់អំពីការព្រួយបារម្ភអំពីបញ្ហាកីឡាកររបួស សម្រាប់រដូវកាល ២០២៣-២០២៤នេះ ហើយក្នុងនោះក៏មានកីឡាករសំខាន់ៗដូចជាកីឡាករ Christopher Nkunku,កីឡាករ Reece James និងកីឡាករ Robert Sanchez។
កីឡាករ Lavia ដែលត្រូវបានចុះហត្ថលេខាក្នុងតម្លៃ ៥៣ លានផោនបានមកដល់កីឡដ្ឋាន Stamford Bridge ជាមួយនឹងរបួសពីមុន ហើយបញ្ហារបស់គាត់ត្រូវបានរួមបញ្ចូលជាមួយបញ្ហាកជើងនៅពេលក្រោយទៀត។ គាត់បានប្រកួតដំបូងអោយក្លឹប Chelsea កាលពីខែធ្នូ ក្នងនាមជាកីឡាករបម្រុងទល់នឹងក្លឹប Crystal ប៉ុន្តែជាអកុសលត្រូវជួបបញ្ហារបួសអំឡុងប្រកួត។ ថ្មីបើធ្លាប់មានសង្ឃឹមថាគាត់អាចនឹងជាសះស្បើយក៏ដោយ ប៉ុន្តែការពីពេលថ្មីៗនេះ គេបានបញ្ចាក់ថាគាត់អាចនឹងត្រូវអវត្តមានសម្រាប់ការប្រកួតដែលនៅសល់។
ជាមួយនឹងសំណួរដែលចោទសូរថា Lavia មានបញ្ហារបួសដូចទៅនឹងអ្វីដែលកើតឡើងពេលគាត់ផ្ទេរមកពីក្លឹប Southampton ឫអត់? លោក Pochettino បានឆ្លើយថា៖ “ទេ វាមានភាពខុសគ្នា។ វាពិបាកក្នុងការពន្យល់អំពីស្ថានភាពនេះ ពីព្រោះខ្ញុំមិនមែនជាវេជ្ជបណ្ឌិត ដែលមានភាពច្បាស់លាស់បំផុតទាក់ទងនឹងព័ត៌មាននេះ។ រឿងសំខាន់មួយដែលត្រូវបញ្ជាក់អោយច្បាស់លាស់គឺក្នុងរយៈពេល ៩ខែនេះ គាត់បានហ្វឹកហាត់ជាមួយយើងតែ ២-៣សប្តាហ៍ប៉ុណ្ណោះ។
លោក Pochettino បានបន្ថែមទៀតថា៖ “គាត់បានមកដល់ ហើយគាត់មិនបានហ្វឹកហាត់។ នៅពេលដែលក្លឹបចុះហត្ថលេខាយកគាត់ គាត់មានរបួសហើយ… ខ្ញុំគិតថាវាជាត្រគាករបស់គាត់ ឬខ្ញុំមិនដឹងទេ នោះជាបញ្ហា។ បន្ទាប់មកនៅពេលគាត់ចាប់ផ្តើមហ្វឹកហាត់ជាមួយពួកយើង គាត់បានជួបបញ្ហាមិនស្រួលនៅជើង។ បន្ទាប់ពីហ្វឹកហាត់បានប៉ុន្មានសប្តាហ៍ គាត់អាចចូលរួមក្នុងជំនួបជាមួយក្លឹប Wolveshampton ប៉ុន្តែគាត់មិនបានចូលរួមនោះទេ។ បន្ទាប់មកគាត់បានចូលលេងនឹងក្លឹប Crystal Palace បានតែ ៣០នាទីប៉ុណ្ណោះ ហើយក៏ជួបបញ្ហារបួស និងមិនអាចចូលរួមហ្វឹកហាត់ជាមួយយើងទៀតនោះទេ”។
ការប្រកាសថ្មីៗរបស់ក្លឹបអំពីកីឡាករ Trevoh Chalobah, Sanchez, និង Carney Chukwuemeka ដែលជាកីឡាកររបួសចុងក្រោយបំផុតមានស្ថានភាពធ្ងន់ធ្ងរនៅក្លឹប Chelsea។ បញ្ហានេះបានបង្ខំអោយលោក Pochettino សារភាពថាគាត់មិនដែលជួបបញ្ហារបួសកីឡាករច្រើនយ៉ាងនេះក្នុងអាជីពគាត់ជាគ្រូបង្វឹកនោះទេ ហើយវាក៏ជាបញ្ហាប្រឈមដែលក្លឹប Chelsea មិនដែលជួបពីមុនមក ដូចទៅនឹងរដូវកាលនេះទេ។
លោក Pochettino បានបន្ថែមថា៖ “ពីមុន? គ្មានទេ។ តែងតែមានរឿងកើតឡើង។ បន្ទាប់ពីរយៈពេល ១៥ ឆ្នាំនៃការធ្វើជាគ្រូបង្វឹក ប្រហែលជារដូវកាលមួយវាបានកើតឡើងដូចនេះ”។
កីឡាករ Lavia បានបង្ហាញការខកចិត្តរបស់គាត់នៅលើបណ្តាញសង្គម Instagram ហើយបានសរសេរសារមួយសម្រាប់អ្នកគាំទ្រ Chelsea ដែលមានន័យថា៖ “សួស្តីគ្រូសារ Chelsea។ ដូចដែលពួកអ្នកបានដឹងហើយ ទោះបីជាខ្ញុំខិតខំប្រឹងប្រែងរាប់មិនអស់ក៏ដោយ ខ្ញុំនឹងខកខានរដូវកាលដែលនៅសល់។ នេះជារដូវកាលដ៏ខកចិត្តសម្រាប់ខ្ញុំ មិនអាចជួយមិត្តរួមក្រុមបានទេ។ ខ្ញុំស្រលាញ់ក្រុមនេះ ផ្លាកសញ្ញានេះ និងចង់នៅលើទីលានច្រើនជាងអ្វីទាំងអស់។ ជឿជាក់ថាខ្ញុំអាចផ្តល់នៅអ្វីរាល់ថ្ងៃរបស់ខ្ញុំដើម្បីត្រលប់មកភាពធម្មតាវិញ។ អរគុណសម្រាប់ការស្រឡាញ់ គាំទ្រ និងរិះគន់ ពីព្រោះពួកគាត់ ទាំងអស់មានឥទ្ធិពលលើខ្ញុំជាវិជ្ជមាន និងធ្វើអោយខ្ញុំបន្តដំណើរទៅមុខបាន។ ខ្ញុំមិនអាចរង់ចាំផ្តល់នៅអ្វីទាំងនេះត្រលប់ទៅវិញ និងចូលរួមនៅពេលវេលាដ៏សំខាន់ជាមួយគ្នា។ ជួបគ្នាក្នុងពេលឆាប់ៗ”។
ថ្វីបើមានការលំបាកក៏ដោយ ក៏នៅតែមានក្តីសង្ឃឹមសម្រាប់ Chelsea ខណៈដែលពួកគេរៀបចំទទួលក្រុមរបស់លោក Vincent Kompany នៅកីឡដ្ឋាន Stamford Bridge ៕