Eric Garcia និយាយដល់រឿងអនាគតគាត់នៅក្លឹប Barca

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Eric Garcia បាននិយាយអំពីអនាគតគាត់ថា៖ “ខ្ញុំមានកុងត្រា ដែល ១០០% ខ្ញុំនឹងត្រលប់ទៅកាន់ក្លឹប Barca។ បន្ទាប់មកយើងនឹងចាំមើលថានឹងមានអ្វីកើតឡើង”។

កីឡាករ Garcia បន្ថែមទៀតថា៖ “ខ្ញុំដឹងថាមានការប្រកួតប្រជែងនៅក្លឹប Barca ប៉ុន្តែខ្ញុំក៏ដឹងថាខ្ញុំបានបង្ហាញទម្រង់លេងល្អនៅ Girona។ ខ្ញុំដឹងអំពីការលេងបាល់របស់ខ្ញុំ។ ការប្រកួតប្រជែងធ្វើអោយអ្វីគ្រប់យ៉ាងល្អ”៕