តម្លៃខ្លួនរបស់ Messi ធ្លាក់ថ្លៃជាបន្តបន្ទាប់!!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Transfermarkt នៅតម្លៃខ្លួនរបស់កីឡាករ ហើយសម្រាប់ខែវិច្ឆិកាពួកគេបានកំណត់នៅតម្លៃរបស់ម្ចាស់ពាន់ World Cup ប្រមាណ ៣៥លានអឺរ៉ូ (៣០លានផោន/៣៨លានដុល្លារ) ប៉ុន្តែឥលូវនេះតម្លៃបានធ្លាក់មកត្រឹមតែ ៣០លានអឺរ៉ូ (២៥លានផោន/៣២លានដុល្លារ)ប៉ុណ្ណោះ។ ការធ្លាក់តម្លៃខ្លួននេះអាចអោយយើងយល់ឃើញថា ដោយសារតែកត្តាអាយុ នឹងបញ្ហារបួសបន្តិចបន្តួចរបស់គាត់ចាប់តាំងពីកីឡាករ Messi ផ្ទេរមកកាន់ក្លឹបនៅសហរដ្ឋអាមេរិក។

កីឡាករ Messi មានវ័យ ៣៦ឆ្នាំ បានលេង ៣ប្រកួតដំបូងនៃរដូវកាលនេះអោយក្រុម Inter Miami នឹងរកបាន ៣គ្រាប់ ប៉ុន្តែប្រធានក្រុមរូបនេះក៏បានខកខានការប្រកួត ៣ដងជាប៉គ្នាផងដែរ គឺជាមួយនឹងក្លឹប Montreal Impact, DC United, និង New York Red Bulls ដោយសារតែមានបញ្ហាសាច់ដុំ។ កាលពីរដូវកាលមុនគាត់បានលេងអោយក្លឹបនៅ MLS ចំនួន ៦ប្រកួត នឹងខកខាន ៥ប្រកួតដោយសារតែរបួស។

លោក Dominic Becker អ្នកគ្រប់គ្រងទិន្នន័យរបស់ Transfermarkt ប្រចាំទ្វីបអាមេរិកខាងជើងបានពន្យល់ថា៖ “Messi នៅតែជាតារា MLS ហើយទោះបីជាគាត់មានអាយុច្រើនក៏ដោយ ក៏នៅតែជាកីឡាករបាល់ទាត់ដ៏ល្អបំផុតមួយរូបនៅលើភពផែនដី។ ប៉ុន្តែអាយុគឺជាកត្តាមួយ សូម្បីតែ Messi ក៏ដោយ។ គាត់បានកើនឡើងនៅបញ្ហារបួស​ ហើយ​ការ​ទម្លាក់​ចំណាត់​ថ្នាក់​គឺ​មិន​អាច​ជៀស​វាង​បាន​ឡើយ”។

ក្លឹប Inter Miami នឹងត្រូវប្រកួតបន្ទាប់ជាមួយក្លឹប New York City ក្នុងលីគ MLS នៅថ្ងៃសៅរ៍។ គេ​នៅ​ចាំ​មើល​ថា​តើ Messi នឹង​ចូល​រួម​ឬ​អត់?