ក្លឹ​ប Nice បញ្ចេញ​តម្លៃ​ខ្លួន Jean-Clair Todibo

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Nice បាន​ទាមទារ​នៅ​តម្លៃ​របស់​ខ្សែការពារ Jean-Clair Todibo ប្រមាណ ៤០​លាន​ផោន​សម្រាប់​ទីផ្សារ​ដោះ​ដូរ​នា​រដូវក្តៅ​ខាង​មុខ​។

កីឡាករ​រូប​នេះ បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ក្លឹ​ប Man Utd ចង់បាន​តាំងពី​រដូវក្តៅ​មុន ប៉ុន្តែ​ក៏​មាន​ក្លឹ​ប​ជា​ច្រើន​នៅ Premier League ដែល​កំពុង​តាមដាន​ស្ថានភាព​របស់​កីឡាករ​ខាងលើ​ដូច​គ្នា​។

កីឡាករ​សញ្ជាតិ​បារាំង​របស់​ក្លឹ​ប Nice រូប​នេះ​អាច​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​នៅ​រដូវក្តៅ​នេះ​ហើយ​៕