យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Relevo បានអោយដឹងថាមានអ្នកតាមដានមើលកីឡាករ ២នាក់ បានធ្វើការនិយាយជាមួយនឹងអ្នកតំណាងខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Real Madrid កាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីសាកសួរអំពីស្ថានភាពរបស់កីឡាករ។ ផែនការនេះ គឺសម្រាប់គាត់ក្នុងការមកកាន់ Old Trafford ក្នុងនាមជាខ្សែប្រយុទ្ធបម្រុងដែលមានបទពិសោធន៍សម្រាប់ជំនួសកីឡាករ Rasmus Hojlund។ គាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Real Madri ហើយតួនាទីដូចគ្នានេះនៅ Premier League អាចនឹងសាកសមសម្រាប់គាត់។
កីឡាករ Hojlund មានការចាប់ផ្តើមដ៏លំបាកក្នុងអាជីពរបសគាត់នៅ Old Trafford ជាមួយនឹងខ្សែប្រយុទ្ធដាណឺម៉ាករូបនេះបានបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងរយៈពេល ៣ខែដំបូងក្នុងក្របខ័ណ្ឌ Premier League ទោះបីជាយ៉ាងណាក៏ដោយចាប់តាំងពីពេលនោះមកកីឡាករ Hojlund បានរកគ្រាប់បាល់បានជាបន្តបន្ទាប់នៅក្នុងលីកសម្រាប់បិសាចក្រហម ហើយគាត់បានជួបនៅបញ្ហារបួសដែលធ្វើខកខានការស៊ុតបញ្ចូលទី។
ទោះបីជាកីឡាករ Joselu កំពុងតែលេងជាមួយនឹងក្លឹប Real Madrid ក៏ដោយ ប៉ុន្តែគាត់នៅតែមានកុងត្រាជាមួយនឹងក្លឹប Espanyol ដែលកំពុងលេងនៅលីគទី ២របស់អេស្ប៉ាញ។ វាត្រូវបានគេដឹងថាក្លឹប Real Madrid បានធ្វើការសម្រេចចិត្តក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ៣៤ឆ្នាំរូបនេះ ប៉ុន្តែការចាប់អារម្មណ៍ពីក្លឹបនៅ Premier League អាចនឹងធ្វើអោយកីឡាករមានការស្ទាក់ស្ទើរ។
កីឡាករ Joselu ទើបតែចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមលោក Carlo Ancelotti វិញ ក្រោយចប់ភារៈកិច្ចនៅក្រុមជម្រើសជាតិអេស្ប៉ាញ។ គាត់ទំនងជានឹងនៅជាកីឡាករបម្រុងនៅពេលដែល Real Madrid ប្រកួតជាមួយ Athletic Club នៅថ្ងៃទី៣១ ខែមីនា៕