តាមពាក្យចចាមអារ៉ាមបានអោយដឹងថាក្លឹប Liverpool បានធ្វើការដាក់សំណើរជាថ្មីម្តងទៀតទៅកាន់ក្លឹប Real Madrid បន្ទាប់ពីត្រូវបានបដិសេធម្តងហើយសម្រាប់សំណើរផ្ទេរខ្សែប្រយុទ្ធស្លាប Rodrygo។
នេះបើយោងតាមការចេញផ្សាយរបស់ Spanish Publication Nacional បានអោយដឹងថាខាងក្លឹប Liverpool បានបង្កើននៅសំណើររបស់ខ្លួនពីលើសំណើរចាស់ គឺពីតម្លៃ ៦០លានអឺរ៉ូ ទៅ ៨០លានអឺរ៉ូ។
ប៉ុន្តែតាមប្រភពដដែលបានអោយដឹងថាប្រធានក្លឹប Real Madrid លោក Florentino Perez នឹងមិនអនុញ្ញាតអោយកីឡាករ Rodrygo ចាកចេញនៅក្រោមតម្លៃ ១០០លានអឺរ៉ូនោះទេ៕