Raoul Bellanova មាន​ក្លឹ​ប​បី​ប្រជែង​គ្នា​ចង់បាន

0

 

យោង​តាម​ការ​ចេញផ្សាយ​របស់ Tuttosport បានអោយ​ដឹង​ថា​ក្លឹ​ប West Ham United បាន​ចូលរួម​ក្នុង​ការ​ប្រជែង​ជាមួយនឹង​ក្លឹ​ប Aston Villa និង Manchester United ក្នុង​ការ​ចុះហត្ថលេខា​យក​ខ្សែការពារ Raoul Bellanova របស់​ក្លឹ​ប Torino​។

ក្លឹ​ប​នៅ Serie A មួយ​នេះ​ទាមទារ​តម្លៃ​ប្រមាណ ២៥​លាន​អឺ​រ៉ូ​សម្រាប់​ខ្សែការពារ​វ័យក្មេង​រូប​នេះ​។

គួរ​បញ្ជាក់​ថា​ខ្សែការពារ​ដែល​កើត​ក្នុង​ឆ្នាំ ២០០០​រូប​នេះ បាន​បង្ហាញខ្លួន ២៥​ដង​អោយ​ក្លឹ​ប Torino នៅ​ក្នុង​រដូវ​កាល​នេះ នឹង​អាច​ស៊ុត​បញ្ចូល​ទី​បាន ១​គ្រាប់​ផង​ដែរ​៕