Echeverri នឹង​ខកខាន​ផ្ទេរ​មក​ទឹកដី Etihad

0

តារា​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​ដែល​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ផ្ទេរ​មក​កាន់​ក្លឹ​ប Manchester City កាលពីដើម​ខែមករា ហើយ​ឥលូវ​គាត់​ត្រូវ​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹ​ប River Plate រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​បច្ចុប្បន្ន ព្រមទាំង​ត្រូវ​បាន​រំពឹង​ថា​នឹង​មក​កាន់​កីឡដ្ឋាន Etihad សម្រាប់​ដើមឆ្នាំ​២០២៥ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន Sebastian Srur បានអោយ​ដឹង​ថា​កីឡាករ Echeverri អាច​នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​ក្លឹ​ប Girona ក្នុង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល ៦​ខែ នា​ខែមករា មុន​ពេល​ដែល​គាត់​នឹង​មក​ចូលរួម​ជាមួយនឹង​ក្លឹ​ប Man City សម្រាប់​រដូវ​កាល ២០២៥-២៦​។

កីឡាករ​វ័យ ១៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ចាប់​ទុក​ថា​ជាតា​រា​ឆ្នើម​ម្នាក់​ក្នុង​ព្រឹត្តិការណ៍ U17 World Cup កាលពី​ឆ្នាំ​មុន ហើយ​ទម្រង់​លេង​ដ៏​ល្អ​របស់​គាត់​បាន​ធ្វើ​អោយ​មានការ​ទាក់ទាញ​ក្លឹ​ប​យក្ស​នៅ​តំបន់​អឺរ៉ុប​ជា​ច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​ក្លឹ​ប Barcelona ផង​ដែរ​។ ប៉ុន្តែ​ក្លឹ​ប​ទាំងនោះ​ត្រូវ​ប្រជែង​គ្នា​ដើម្បី​អាចយ​កបាន​កីឡាករ​វ័យក្មេង​រូប​នេះ​។

ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «​កីឡាករ Lionel Messi ជំនាន់​ថ្មី​» របស់​អា​ហ្ស​ង់​ទី​ន កីឡាករ Echeverri បាន​បង្ហាញខ្លួន​អោយ​ក្រុម​ឈុត​ធំ​របស់​ក្លឹ​ប River Plater ចំនួន ៦​ដង នៅ​ក្នុង​រដូវ​កាល​នេះ ហើយ​គាត់​អាច​ស៊ុត​បញ្ចូល​ទី​បាន ១​គ្រាប់ និង assist បាន​មួយ​ចំនួន​ទៀត​។

អនាគត​តារា​ឆ្នើម​របស់​ក្លឹ​ប​មេឃ​ខៀវ ដែល​បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ U23 អា​ហ្ស​ង់​ទី​ន ចំនួន ៦ ដង នឹង​សង្ឃឹមថា​អាច​ចូលរួម​ជាមួយ​ក្រុម​របស់​លោក Javier Mascherano ដែល​នឹង​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ​២០២៤ នៅ​រដូវក្តៅ​នេះ​៕