អតីតគ្រូបង្វឹកក្រុម Bayern Munich និងបច្ចុប្បន្នគ្រូបង្វឹកជម្រើសជាតិអាឡឺម៉ង់លោក Julian Naglesmann បានបើកចំហអំពីលទ្ធភាពដែលគាត់ចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយសមាគមបាល់ទាត់អាឡឺម៉ង់។
អ្នកចាត់ការរូបនេះបានប្រាប់ទៅកាន់ ZDF ថា៖ «វាអាស្រ័យទៅលើការផ្តល់ជូន។ និយាយដោយចំហរ ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលថ្នាក់ដឹកនាំពេញចិត្តនឹងក្រុមបុគ្គលិកគ្រូបង្វឹក។ បច្ចុប្បន្នយើងកំពុងផ្តោតអារម្មណ៍ទៅលើការប្រកួត Euros 2024»៕