យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Inter បានស្វែងរកនៅឱកាសក្នុងការចុះហត្ថលេខាយកខ្សែការពារកណ្តាលនារដូវក្តៅខាងមុខ។
កីឡាករ Alessandro Buongiorno បានស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Inter ដែលចង់បានអស់រយៈពេលជាយូរមកហើយ។ ក្នុងនោះក៏មាននៅមានឈ្មោះរបស់កីឡាករក្មេងៗជាច្រើនរូបផ្សេងទៀត។
គួរបញ្ជាក់ថាខ្សែការពារកណ្តាលវ័យ ២៥ឆ្នាំរូបនេះ បានបង្ហាញខ្លួនអោយក្លឹប Torino សរុប ១០១ដង នឹងបានស៊ុតបញ្ចូលទីចំនួន ៤គ្រាប់៕