ការ​មក​ដល់​របស់​កីឡាករ​ចំណូល​ថ្មី Real Madrid ជា​បញ្ហា​ប្រឈម​របស់ Rodrygo

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Sport បានអោយ​ដឹង​ថា​ក្លឹ​ប Arsenal, Liverpool, Manchester City, និង Manchester United សុទ្ធតែ​ចាប់អារម្មណ៍​ចង់បាន​ខ្សែប្រយុទ្ធ​ស្លាប Rodrygo របស់​ក្លឹ​ប Real Madrid​។

ទោះបីជា​មានការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប​នៅ​អង់គ្លេស​ក៏​ដោយ​ក្លឹ​ប Real Madrid ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​ពិភាក្សា​ទាក់ទង​នឹង​ការ​ផ្ទេរ​ដ៏​មាន​សក្តានុពល​របស់​កីឡាករ Rodrygo ។ យ៉ាងណា​ក៏​ដោយ ប្រភព​នានា​បាន​លើក​ឡើង​ថា ពួក​គេ​អាច​នឹង​ពិចារណា​លើ​ការ​ចរចារ ប្រសិនជា​ពួក​គេ​អាច​ទទួល​បាន​នៅ​សំណើរ​ដ៏​ធំ​មួយ ដែល​តាម​ពាក្យ​ចចាមអារ៉ាម​គឺ​តម្លៃ​ប្រមាណ ១០០​លាន​អឺ​រ៉ូ​។

កីឡាករ Rodrygo ទើបតែ​ចុះហត្ថលេខា​ទៅ​លើ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លឹ​ប​អធិរាជ​ស កាលពី​ខែវិច្ឆិកា​កន្លង​ទៅ ដោយ​គាត់​នឹង​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹ​ប Real Madrid ដល់​ឆ្នាំ​២០២៨ ហើយ​គាត់​ត្រូវ​ផ្តោត​ទៅ​លើ​ក្លឹ​ប​បច្ចុប្បន្ន​នេះ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ជាមួយនឹង​ការ​មក​ដល់​របស់​កីឡាករ Endrick និង​ការ​ចុះហត្ថលេខា​ដ៏​មាន​សក្តានុពល​របស់​កីឡាករ Kylian Mbappé កំពុង​លេច​ចេញ​នូវ​ភាព​មិន​ច្បាស់លាស់​ជុំវិញ​តួនាទី និង​អនាគត​របស់​កីឡាករ Rodrygo នៅ Bernabeu៕