ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រកឃើញគ្រឿងញៀន និងលុយសែនមួយចំនួន

0

កំពង់ស្ពឺ​៖ អនុវត្ដ​តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ការ​ដឹកនាំ​ផ្ទាល់​ពី​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន នៅ​ថ្ងៃ​ទី​២២-០៣-២០២៤ ត្រង់​ចំណុច​ភូមិ​កាប់​ទូក សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កំលាំង​នគរបាល​បាន​ស្រាវជ្រាវ​និង​បង្ក្រាប​បាន​មុខសញ្ញា​សង្ស័យ​ចំនួន ០៤​នាក់៖

១-​សុខ ផ​ល្លី ហៅ ភា​ច ប្រុស ៤២​ឆ្នាំ នៅ​ភូមិ​កាប់​ទូក សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន
២-​ហុ​ឹ​ម សុខ​ហាន ប្រុស ២៨​ឆ្នាំ ភូមិ​ពង្រ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន
៣-​អុ​ឹ​ម អូន​វង ប្រុស ៣២​ឆ្នាំ នៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន
៤-​សាន វិចិត្រ ប្រុស ៤០​ឆ្នាំ នៅ​ភូមិ​កាប់​ទូក សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន

May be an image of text

ដកហូត​វត្ថុ​តាង​រួម​មាន៖
១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា គ្រឿងញៀន​ចំនួន ២៣​កញ្ចប់​( ធំ ១​កញ្ចប់​,​មធ្យម ៥​កញ្ចប់ និង​តូច ចំនួន ១៧​កញ្ចប់​) ។
២.​ម្ស៉ៅ​មត់ ព័ណ៌ ស សង្ស័យ​ថា គ្រឿងញៀន ២​កញ្ចប់ តូច​។
៣.​ថ្នាំ​គ្រាប់ ព័ណ៌​ស លាយ​ផ្កាឈូក ១​កញ្ចប់ មាន ២​គ្រាប់​។
៤.​កញ្ចប់​ម្ស៉ៅ​ផ្លា​ស្ទិ​ច ៤​កញ្ចប់​( ព័ណ៌​ទឹកក្រូច ២ កញ្ចប់ និង​ព័ណ៌​ខៀវ ២​កញ្ចប់ )
៥.​ទូរស័ព្ទ​ដៃ ចំនួន ០៣​គ្រឿង ( អូ​ប៉ូ ០២​គ្រឿង ព័ណ៌​ស ០១,​ខៀវ ០១ និង​ម៉ាក វី​វ៉ូ ព័ណ៌​ខ្មៅ ០១​គ្រឿង )
៦.​ម៉ូតូ ហុងដា​ឌ្រី​ម សេ​125 ព័ណ៌​ខ្មៅ បិទ​ស្កុ​ត លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​: កំពង់ស្ពឺ 1A-4495 លេខ​តួ និង​លេខ​ម៉ាស៊ីន ND125 ME.8137458​។
៧.​ក្រដាសប្រាក់​ដុល្លា​និង​រៀល ជា ប្រភេទ​ក្រដាស 100$ ចំនួន 35​សន្លឹក​=3500$ ក្រដាស 50$ ចំនួន 1​សន្លឹក​=50$ ក្រដាស 10$ ចំនួន 10 សន្លឹក​=100$ និង​ប្រភេទ ក្រដាសប្រាក់​រៀល ក្រដាស 1​ម៉ឺន 13​សន្លឹក​=130000​រៀល សុទ្ធតែ​ជា​ក្រដាស​លុយ​សម្រាប់​សែន ។
៨.​ឧបករណ៍​ប្រើប្រាស់ សម្ភារ​: វ៉ិ​ច​ខ្ចប់​មួយ​ចំនួន​។

May be an image of scooter, motorcycle and text

បច្ចុប្បន្ន​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន បាន​កំពុង​ដំណេ​ី​រការ​សាកសួរ​បំពេញ​នីតិវិធី បញ្ជូន​ទៅ ការិយាល័យ​ប្រឆាំង​បទ​ល្មេ​ី​ស​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ ចំណាត់ការ​នីតិវិធី​បន្ដ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ