Leon Bailey បង្ហាញ​ម​ហិ​ច្ឆិ​តា​របស់​ខ្លួន​នៅ Premier League

0

កីឡាករ Leon Bailey បាន​សារភាព​ថា​គាត់​កំពុង​ស្វែងរក​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់ «​ក្លឹ​ប​ធំ​ទាំង ៦» នៅ Premier League បើ​ទោះបីជា​គាត់​បាន​ព្រមព្រៀង​ទៅ​លើ​កុងត្រា​ថ្មី​ជាមួយនឹង​ក​ក្លឹ​ប Aston Villa ក៏​ដោយ​។

កីឡាករ Leon Bailey បាន​ប្រាប់​ទៅ​កាន់ Let’s Be Honest Podcast អោយ​ដឹង​ថា​៖ «​មាន​ក្រុម​ធំ​ៗ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ពួក​គេ​ហៅ​ខ្លួនឯង​ថា​ក្រុម​ធំ​ទាំង​ប្រាំមួយ​។ ក្លឹ​ប Arsenals និង​ក្លឹ​ប Chelsea»​។

«​វា​តែងតែ​ជា​សុ​បិ​ន្ត​របស់ខ្ញុំ​ក្នុង​ការ​លេង​នៅ Premier League ហើយ​ឥលូវ​នេះ​ខ្ញុំ​នៅ​ទី​នេះ​ហើយ​។ តើ​អ្នក​ណា​មិន​ចង់​លេង​នៅ​ក្លឹ​ប​ធំ? ជា​ពិសេស​ចេញ​កីឡាករ​ដែល​មក​ពី​ប្រទេស Jamaica តើ​អ្នកដឹង​ទេ​ថា​វា​ធំ​ប៉ុណ្ណា​សម្រាប់​ប្រទេស​មួយ​នេះ? ជា​ពិសេស គឺ​កីឡាករ​ដូច​ជា​ខ្ញុំ​ជាដើម​»​។

គាត់​ក៏​បាន​បន្ថែម​ទៀត​ថា​៖ «​វា​នឹង​មាន​ភាព​ល្បីល្បាញ​ជាង​មុន ហើយ​នោះ​ជា​ការ​ផ្តោតអារម្មណ៍​របស់ខ្ញុំ​រាល់ពេល​ដែល​លេង​នៅ​ក្រៅប្រទេស​។ វា​ជា​ការ​ប្រើ​នៅ​សមត្ថភាព​របស់ខ្ញុំ​ក្នុង​ការ​ដែល​ធ្វើ​អោយ​ប្រទេស​ខ្ញុំ​មាន​ភាព​ល្បីល្បាញ និង​សម្រាប់​យុវជន​ដែល​មាន​សមត្ថភាព​។ វា​មានការ​ពិបាក​សម្រាប់​ជនជាតិ Jamaican ក្នុង​ការ​មក​លេង​នៅ​តំបន់​អឺរ៉ុប​»៕