Lucas Paqueta បដិសេធ​មិន​ឆ្លើយ​រឿង​ផ្ទេរ​ទៅ Man City

0

កីឡាករ Lucas Paqueta បាន​បដិសេធ​មិន​ព្រម​ផ្លាស់​ទៅ​ក្លឹ​ប Manchester City នៅ​រដូវក្តៅ​នេះ​ទេ ហើយ​គាត់​ក៏​បាន​បដិសេធ​ចំពោះ​ការ​អត្ថាធិប្បាយ​ទៅ​លើ​រឿង​មួយ​នេះ ដោយសារ​តែ​វា​ជា​ការ​មិន​គោរព​ចំពោះ​ក្លឹ​ប West Ham ។

ខ្សែបម្រើ​រូប​នេះ​មាន​តម្លៃ​ផ្ទេរ ៨០​លាន​ផោន (១០២​លាន​ដុល្លារ​) សម្រាប់​ព័ត៌មាន​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹ​ប​ម្ចាស់​ជើងឯក​អឺរ៉ុប និង​អង់គ្លេស ប៉ុន្តែ​អ្វី​ៗ​មិន​មានការ​កើតឡើង​នោះ​ទេ​។

នៅ​ពេល​ដែល​សាកសួរ​អំពី​ការ​ចាប់អារម្មណ៍​របស់​ក្លឹ​ប Man City ខាង​កីឡាករ Paqueta បាន​និយាយ​នៅ​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន​ថា​៖ «​ខ្ញុំ​មានការ​គោរព​ច្រើន​ចំពោះ West Ham ខ្ញុំ​មាន​រដូវ​កាល​ដ៏​ល្អ ហើយ​ក្លឹ​ប​នេះ​បាន​ជួយ​ខ្ញុំ​ច្រើន​ក្នុង​ការ​វិវត្តន៍​របស់ខ្ញុំ​នៅ​ក្នុង Premier League ។ ចំពោះ​ការ​គោរព​ទៅ​កាន់​ក្លឹ​ប គឺ​ខ្ញុំ​ត្រូវ​តែ​ផ្តោត​លើ​ការ​ប្រកួត​របស់ខ្ញុំ​»​។

គួរ​បញ្ជាក់​ថា ក្លឹ​ប West Ham កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៧ នៃ​តារាង Premier League ហើយនឹង​ត្រូវ​ទៅ​សួរសុខទុក្ខ​ក្លឹ​ប Newcastle United នៅ​ថ្ងៃ​ទី​៣០ ខែមីនា ខាង​មុខ​នេះ​៕