យោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាកីឡាករ Kalvin Phillips ដែលជាកីឡាកររបស់ក្លឹប Manchester City ហើយកំពុងលេងខ្ចីជើងនៅក្លឹប West Ham អាចនឹងត្រលប់មកកាន់ទឹកដី Etihad វិញ ដោយសារតែក្លឹបញញួរធំមិនចង់ចុះហត្ថលេខាយកគាត់អចិន្ត្រៃយ៍នោះទេ។
កីឡាករ Phillips ដែលធ្លាក់ចេញពីការចាប់អារម្មណ៍របស់លោក Pep Guardiola បានសម្រេចចិត្តទៅចូលរួមជាមួយក្លឹប West Ham ក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករា។ ទោះបីជាយ៉ាងណាក៏ដោយលោក David Moyes បានរាយការណ៍ថា គាត់មិនសប្បាយចិត្តជាមួយនឹងទម្រង់លេងរបស់ខ្សែបម្រើសសញ្ជាតិអង់គ្លេសរូបនេះ ហើយនឹងបដិសេធក្នុងការរក្សាទុកគាត់បន្ទាប់ពីរដូវកាល ២០២៣-២៤៕