យោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាសហម្ចាស់ក្លឹប Manchester United លោក Sir Jim Ratcliffe បានរាយការណ៍ថាបានកំណត់យកគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ជាជម្រើសអទិភាពដំបូងគេ ក្នុងការមកជំនួសកន្លែងរបស់លោក Erik ten Hag នៅចុងរដូវកាលនេះ។
កុងត្រាបច្ចុប្បន្នរបស់លោក Southgate នឹងផុតនៅខែធ្នូ ឆ្នាំ២០២៤ ហើយគាត់មិនទាន់បន្តនៅកុងត្រាថ្មីនៅឡើយទេ។ ក្លឹប Man Utd នឹងត្រូវបង់ប្រាក់សងជំងឺចិត្តទៅកាន់ FA ប្រមាណ ៨សែនផោន ប្រសិនជាពួកគេចង់បានគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសនេះនារដូវក្តៅខាងមុខ៕