យោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាលោក Florian Plettenberg បានអោយដឹងថាក្លឹប Bayern Munich បានត្រៀមក្នុងការផ្តល់នៅសំណើរកុងត្រារយៈពេលវែងសម្រាប់កីឡាករ Alphonso Davies ដែលអាចរក្សាទុកគាត់បានរហូតដល់ឆ្នាំ ២០២៩។
ក្លឹបក៏បានរាយការណ៍ក្នុងការផ្តល់ជូនគាត់នៅសំណើរតម្លៃ ១១-១៣លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់ខ្សែការពាររូបនេះ។
ក្លឹបយក្សនៅ Bundesliga ទំនងជាមិនបង្កើនការផ្តល់ជូនលើសនេះទេ ហើយវាអាស្រ័យទៅលើកីឡាករ ប្រសិនបើគាត់ចង់ទទួលយកសំណើរនេះ ឬចាកចេញពីក្លឹបទៅកាន់ក្លឹប Real Madrid នៅរដូវកាលក្រោយ៕