មាន​ក្លឹ​ប ៥​ប្រជែង​គ្នា​ចង់បាន Johan Bakayoko

0

យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន​កីឡា Patrick Berger របស់​សារព័ត៌មាន Sky Sport បានអោយ​ដឹង​ថា​ក្លឹ​ប​ចំនួន ៣​នៅ Premier League ដូច​ជា Manchester City, Chelsea និង Liverpool ដែល​បាន​រាយការណ៍​អំពី​ការ​ចាប់អារម្មណ៍​ទៅ​លើ​តារា​ឆ្នើម​របស់​ក្លឹ​ប PSV កីឡាករ Johan Bakayoko នា​រដូវក្តៅ​ខាង​មុខ​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ មាន​កិច្ចសន្យា​ជាមួយ​ក្លឹ​ប​ហូ​ឡង់​រហូត​ដល់​ឆ្នាំ​២០២៦ ហើយ​អាច​មាន​តម្លៃ​ក្នុង​ចន្លោះ​ពី ៥០-៦០​លាន​អឺ​រ៉ូ​។ ក្លឹ​ប​យក្ស​នៅ​អឺរ៉ុប​ផ្សេង​ទៀត​ដូច​ជា PSG និង Borussia Dortmund ក៏​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​រូប​នេះ​ផង​ដែរ​៕