មាន​ក្លឹ​ប​ធំ​ពីរ ចង់បាន​អ្នកចាំទី​របស់ Arsenal

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes បានអោយ​ដឹង​ថា​ក្លឹ​ប​យក្ស​នៅ Bundesliga បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការ​ចូលរួម​ក​ប្រជែង​គ្នា​ជាមួយនឹង​ក្លឹ​ប​តោ​ខៀវ ក្នុង​ការ​ចុះហត្ថលេខា​យក​អ្នកចាំទី​ក្រៅ​ជម្រើស​របស់​ក្លឹ​ប Arsenal កីឡាករ Aaron Ramsdale នា​រដូវក្តៅ​ខាង​មុខ​។

ស្រប​ពេល​ដែល​ក្លឹ​ប​កាំភ្លើង​ធំ​ត្រៀម​ក្នុង​ការ​ចុះហត្ថលេខា​យក​អ្នកចាំទី David Raya ជា​អចិន្ត្រៃយ៍​ពី​ក្លឹ​ប Brentford ធ្វើ​អោយ​អ្នកចាំទី Ramsdale អាច​នឹង​ចាក​ចេញពី​ក្លឹ​ប ដើម្បី​ស្វែងរក​ការ​ប្រកួត​ច្រើន​ជាង​មុន​៕