បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Manchester United បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Brahim Diaz របស់ក្លឹប Real Madrid នារដូវក្តៅខាងមុខ។

ជាមួយនឹងការមកដល់របស់កីឡាករ Mbappe នារដូវកាលខាងមុខ ក្លឹប Real Madrid អាចនឹងត្រូវបញ្ចេញនៅខ្សែប្រយុទ្ធរបស់ពួកគេម្នាក់វិញ ហើយបើទោះបីជាភ្នាក់ងាររបស់កីឡាករ Diaz បានលើកឡើងពីមុនថាគាត់ចង់បន្តនៅ Santiago Bernabeu ក៏ដោយ៕