បរទេស៖ ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានបង្ហើបអំពីមិត្តរួមក្រុមជម្រើសជាតិ Joao Neves ដែលកំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរមកកាន់ទឹកដី Old Trafford។

ខ្សែបម្រើ Bruno Fernandes បានប្រាប់ទៅកាន់ SportsTvPortugal ថា៖ “ខ្ញុំមិនដឹងទេថាពាក្យចចាមអារ៉ាមនេះពិតនោះទេ ប៉ុន្តែខ្ញុំដឹងថាគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការផ្ទេរដ៏ធំមួយ។ គាត់ជាកីឡាករដ៏ល្អម្នាក់ គាត់ជាប់ក្នុងក្រុមជម្រើសជាតិ… ដែលវាជាមូលហេតុដែលក្លឹបធំចង់បានគាត់”៕