Jose Mourinho ត្រូវបានក្លឹបនៅអាល្លឺម៉ង់ចង់បានទៅដឹកនាំ

0

ក្លឹប Bayern Munich កំពុងតែស្វែងរកនៅអ្នកចាត់ការថ្មី ចាប់តាំងមានការបញ្ជាក់អំពីការចាកចេញរបស់លោក Thomas Tuchel នាចុងរដូវកាល ២០២៣-២៤។

នេះបើយោងតាមការបញ្ជាក់របស់លោក Max Eberl ប្រធានក្លឹប Bayern Munich បានអោយដឹងថា ក្លឹបប្រហែលជាមិនបញ្ចុះបញ្ចូលលោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្រុម Liverpool ដែលនឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះទេ ប៉ុន្តែក្លឹបអាចនឹងធ្វើការទំនាក់ទំនងទៅកាន់លោក Jose Mourinho វិញ៕