បរទេស៖ កីឡាករ Weston McKennie អាចនឹងទៅចូលរួមជាមួយមិត្តចាស់ Gio Reyna វិញ ដោយសារតែក្លឹប Borussia Dortmund បានរាយការណ៍អំពីការចូលរួមប្រជែងយកខ្សែបម្រើក្លឹប Juventus មួយនេះ។

កីឡាករជម្រើសជាអាមេរិក ដែលបានបង្ហាញការរីករាយនៅទឹកដី Turin នារដូវកាលនេះ ហើយមានកុងត្រាជាមួយក្លឹបអ៊ីតាលីដល់រដូវក្តៅឆ្នាំ២០២៥។ ដោយហេតុមិនទាន់មានការព្រមព្រៀងទៅលើការបន្តកុងត្រាថ្មី វាអាចធ្វើអោយក្លឹប Juventus នឹងជ្រើសរើសជម្រើសលក់គាត់នៅរដូវកាលក្រោយ ដើម្បីអាចបានទទួលបានប្រាក់ខ្លះត្រលប់មកវិញ៕