បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Arsenal បាននាំមុខគ្នាក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Martin Zubimendi របស់ក្លឹប Real Sociedad។

កីឡាករវ័យ ២៥ឆ្នាំ មានតម្លៃផ្តាច់កុងត្រាប្រមាណ ៦០លានអឺរ៉ូ ហើយគាត់ក៏ត្រូវបានក្លឹបយក្សនៅតំបន់អឺរ៉ុបចាប់អារម្មណ៍ចង់បានគាត់ផងដែរ ដោយក្នុងនោះរួមមាន Bayern Munich, AC Milan និង Juventus៕