បរទេស៖ ក្លឹប Bayern Munich បានរាយការណ៍ថានឹងអនុញ្ញាតអោយកីឡាករ Joshua Kimmich ចាកចេញនៅរដូវក្តៅនេះ ខណៈមានក្លឹបយក្សដល់ទៅ ៥ចាប់អារម្មណ៍ចង់បានគាត់។

ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះមានកុងត្រាជាមួយនឹងក្លឹប Bayern ដល់ឆ្នាំ២០២៥ ហើយក៏គ្មានសញ្ញាណាមួយអំពីការចង់បន្តកុងត្រាថ្មីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg នៃសារព័ត៌មាន Sky Germany បានរាយការណ៍ថាខ្សែបម្រើរូបនេះកំពុងស្វែងរកនៅជម្រើសដល់ស័ក្តសមមួយសម្រាប់គាត់នៅរដូវក្តៅនេះ។ ប្រភពដដែរបានបន្ថែមថា ក្លឹប Bayern នឹងសុខចិត្តលក់កីឡាករ Kimmich ប្រសិនបើ “ទទួលបានការផ្តល់ជូនដល់សមរម្យ” មួយ៕