បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប West Ham ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែការពារ Harry Maguire របស់ក្លឹប Manchester United សម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ ដោយដាក់សំណើរមានតម្លៃ ១៥លានផោនសម្រាប់កីឡាករខាងលើ។

កាលពីរដូវក្តៅមុន ក្លឹបញញួរធំបានធ្វើការដាក់សំណើរផ្ទេរយកកីឡាករជម្រើសជាតិអង់គ្លេសម្តងរួចមកហើយ ប៉ុន្តែនៅពេលនោះកីឡាករមិនចង់ផ្ទេរដោយចង់បន្តស្នាក់នៅទឹកដី Old Trafford ដោយសារតែមិនចង់កាត់បន្ថយនៅប្រាក់ឈ្នួលរបស់ខ្លួន៕