បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកីឡាករ Leny Yoro បានរាយការណ៍ថាគាត់ចង់ចូលរួមជាមួយនឹងក្លឹបយក្ស Real Madrid នៅ La Liga នារដូវក្កៅនេះ។

កុងត្រារបស់កីឡាករវ័យ ១៨ឆ្នាំរូបនេះជាមួយនឹងក្លឹប Lille នឹងផុតនៅឆ្នាំ២០២៥ ហើយតម្លៃខ្លួនរបស់គាត់ប្រមាណ ៣០-៤០លានអឺរ៉ូ។ ក្លឹបតោខៀវនៅតែចង់ចុះហត្ថលេខាយកខ្សែការពាររូបនេះនៅរដូវកាលក្រោយ ប៉ុន្តែប្រសិនជាក្លឹប Real Madrid ចាប់អារម្មណ៍ចង់បានគាត់ដែរ នោះប្រជែងក្លឹប Chelsea មិនធ្វើការបញ្ចុះបញ្ចូលគាត់អោយផ្ទេរមក Stamford Bridge នោះទេ៕