បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាបន្ទាប់ពីចំណាយពេលខ្ចីជើងដ៏អាក្រក់មួយនៅក្លឹប Manchester United កីឡាករ Sofyan Amrabat អាចនឹងត្រូវចាកចេញទៅកាន់ក្លឹប Juventus នៅរដូវកាលក្រោយ។

បន្ទាប់ពីមកកាន់ Old Trafford កាលពីរដូវក្តៅមុន កីឡាករ Amrabat មានភាពជោគជ័យតិចតួចណាស់ ដោយទើបបង្ហាញខ្លួនបាន ៧ដងប៉ុណ្ណោះនៅ Premier League។ បើយោងតាមប្រភពខាងលើបានអោយដឹងថាកីឡាករ Amrabat អាចជាជម្រើសដែលត្រូវនឹងមកជំនួសកីឡាករ Adrien Rabiot ។ កីឡាករ Rabiot មានពាក្យចចាមអារ៉ាមក្នុងការចាកចេញពីក្លឹប ក្រោយកុងត្រារបស់គាត់ផុតនារដូវក្តៅនេះ៕