បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាកីឡាករ Paulo Dybala ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Roma បានក្លាយជាគោលដៅផ្ទេររបស់ក្លឹប Barcelona។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាមានវ័យ ៣០ឆ្នាំក៏ដោយ កីឡាករ Dybala បានបង្ហាញនៅទម្រង់លេងគួរអយយទាក់ទាញយ៉ាងខ្លាំងនៅក្នុងរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទី ១៣គ្រាប់ និង assist ៧ដង ក្នុងការបង្ហាញខ្លួន ២៦ប្រកួតនៅគ្រប់ព្រឹត្តិការណ៍។ គាត់មានតម្លៃផ្តាច់កុងត្រាប្រមាណ ១២លានអឺរ៉ូ សម្រាប់ក្លឹបដែលនៅក្រៅប្រទេសអ៊ីតាលីដែលចង់បានគាត់។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាយ៉ាងណាក៏ដោយ ការចុះហត្ថលេខាយកគាត់អាចជាផលប៉ះពាល់ដល់អនាគតរបស់កីឡាករ Joao Felix ដែលកំពុងលេងខ្ចីជើងនៅក្លឹប Barcelona ពីក្លឹប Atletico Madrid។ ក្រៅពីក្លឹប Barcelona ក៏មានក្លឹប West Ham United និង Atletico Madrid ដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធរូបនេះផងដែរ៕