បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាអ្នកចាត់ការក្លឹប Bayern Munich លោក Thomas Tuchel បានបើកចំហនៅគំនិតក្នុងការត្រលប់ទៅដឹកនាំក្លឹប Chelsea វិញ។
លោក Tuchel ដែលបានដឹកនាំក្លឹប Chelsea ចន្លោះឆ្នាំ ២០២១-២២ នឹងចែកផ្លូវជាមួយនឹងក្លឹបអាឡឺម៉ង់នាចុងរដូវកាលនេះ ដោយពេលនេះក្លឹប Bayern ស្ថិតនៅពីក្រោយក្លឹប Bayer Leverkusen ចំនួន ១០ពិន្ទុ ហើយនៅសល់ការប្រកួត ១០ទៀត មុននឹងបញ្ចប់រដូវកាល។ លោក Tuchel ក៏បានចាប់អារម្មណ៍ក្នុងការដឹកនាំក្លឹប Man Utd ឫក៏ Barcelona ដែលលោក Xavi Hernandez បានប្រកាសអំពីការចាកចេញពី Camp Nou នៅរដូវក្តៅនេះ៕