បរទេស៖ ក្លឹប Manchester City ត្រូវបានរាយការណ៍ថាមានការធូរស្រាលឡើងវិញក្រោយកីឡាករ Kylian Mbappe ហាក់ដូចជាកំពុងតែខិតជិតក្នុងការទៅកាន់ក្លឹប Real Madrid ពីក្លឹប PSG នារដូវក្តៅខាងមុខ។

នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានបារាំង Julien Laurens បានអោយដឹងថាក្លឹប Man City ជឿជាក់ថាការផ្ទេរយក Mbappe នឹងធ្វើអោយក្លឹប Real Madrid មិនមានលទ្ធភាពក្នុងការចុះហត្ថលេខាយកកីឡាករផ្សេងទៀតនោះទេ ជាពិសេសគឺតារាឆ្នើមរបស់ក្លឹបមេឃខៀវ Erling Haaland៕
