បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្លឹប Chelsea កំពុងសម្លឹងមើលការផ្ទេរយកខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Athletic Club កីឡាករ Nico Williams នៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

ក្រុមតោខៀវបានតាមដានកីឡាកររូបនេះជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែកន្លងមក ហើយឥឡូវនេះកំពុងស្វែងរកការផ្ទេរយកគាត់ដែលនឹងអាចមានតម្លៃខ្លួនប្រមាណ ៤៣លានផោន៕