បរទេស៖ CEO របស់ក្លឹប Brighton លោក Paul Barber បានបញ្ជាក់ថាក្លឹបចង់អោយលោក Roberto De Zerbi បន្តស្នាក់នៅជាមួយក្លឹបបន្ទាប់ពីរដូវកាលនេះទៀត។

លោក Barber បានប្រាប់ទៅកាន់ The Athletic អំពីអនាគតរបស់លោក De Zerbi ដែលកំពុងមានពាក្យចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ Liverpool និង Barcelona ថា៖ “ពួកយើងមិនចង់បាត់បង់ De Zerbi នោះទេ គាត់ជាគ្រូបង្វឹកដ៏ល្អម្នាក់នៅក្នុងពិភពលោក។ លោក Roberto ស្រឡាញ់ Brighton និងបុគ្គលិកនៅទីនេះ ប៉ុន្តែនៅពេលណាមួយនាពេលអនាគត គាត់អាចនឹងជ្រើសរើសយកមូលដ្ឋានជំនាញដែលគាត់មាននៅកន្លែងផ្សេង”៕