បរទេស៖ លោក Max Eberl នាយកក្លឹប Bayern Munich នៅតែមានសុទិដ្ឋិនិយមដែលខ្សែកីឡាករ Alphonso Davies នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប បើទោះបីជាមានពាក្យចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ Real Madrid។

លោក Eberl បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន Maximilian Koch ថា៖ “ខ្ញុំមិនបាននិយាយជាមួយនឹងកីឡាករ Alphonso Davies អំពីកុងត្រាថ្មីនោះទេ។ ប៉ុន្តែខ្ញុំតែងតែមានសង្ឃឹម រឿងមួយនេះនៅអាចចរចាគ្នាបាន។ ខ្ញុំមិនចុះចាញ់នោះទេ”៕