បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាខ្សែប្រយុទ្ធរបស់ក្លឹប Cercle Bruges កីឡាករ Kevin Denkey បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗដូចជាក្លឹប Tottenham Hotspur និងក្លឹប Borussia Dortmund។

កីឡាករ Denkey នៅអាយុ ២៣ឆ្នាំបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុង Jupiler League របស់ប្រទេសបែលហ្ស៊ិក ដោយស៊ុតបានចំនួន ២២គ្រាប់ក្នុងការបង្ហាញខ្លួន ២៦លើកនៅរដូវកាលនេះ។ ក្រុមអ្នកឃ្លាំមើលមកពីក្លឹប Tottenham Hotspur និងក្លឹប Borussia Dortmund បានតាមដានយ៉ាងដិតដល់នូវការប្រកួតរបស់កីឡាករ Denkey សម្រាប់ប៉ុន្មានប្រកួតរបស់គាត់ជាពិសេសគឺការប្រកួតជាមួយនឹងក្លឹប Club Brugge៕