ក្លឹបយក្សនៅអង់គ្លេសចង់បានខ្សែប្រយុទ្ធ Viktor Gyokeres

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football365.com បានអោយដឹងថាក្លឹប Arsenal បានខិតកាន់តែកៀកក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting CP នៅរដូវក្តៅ។

Viktor Gyokeres Sporting 2023

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​រដូវ​កាល​នេះ ដោយ​រក​បាន​៣១​គ្រាប់​រួច​មក​ហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុម Chelsea ដែលបានចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរនៅរដូវកាលក្រោយ៕