ព្រះសីហនុ៖ នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ភេទប្រុស ជនជាតិខ្មែរ ពាក់ព័ន្ធ និងករណីឆក់ទូរស័ព្ទ និងប្លន់យកម៉ូតូ។ ក្រុមជនសង្ស័យធ្វើសកម្មភាពកាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ តាមមហាវិថីជំទាវម៉ៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រូវបានបង្ក្រាបភ្លាមៗ ក្រោយក្រុមជនសង្ស័យធ្វើសកម្មភាពប្រហែលជាងមួយម៉ោង ក្នុងនោះជាបឋមនគរបាលឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២៣នាក់ (ស្រីចំនួន០៦នាក់) ប៉ុន្តែក្រោយសាកសួរ និងការស្រាវជ្រាវសមត្ថកិច្ចរកឃើញថាក្នុងចំណោមជនសង្ស័យទាំង២៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន មានជនសង្ស័យតែ១១នាក់ ប៉ុណ្ណោះ(ភេទប្រុស)ដែលពាក់ព័ន្ធក្នុងករណីនេះ ចំណែក១២នាក់ទៀត (ប្រុស៦នាក់ ស្រី៦នាក់) មិនជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ។


ជនសង្ស័យចំនួន១១នាក់ និងវត្ថុតាង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់៕

