បរទេស៖ កីឡាករ Cody Gakpo បានបញ្ជាក់ថាគាត់ខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Manchester United មុនពេលដែលគាត់សម្រេចចិត្តចំហត្ថលេខាលើក្រដាសកិច្ចសន្យាជាមួយក្លឹប Liverpool កាលពីខែមករា ២០២៣។
កីឡាករ Gakpo បានប្រាប់ទៅកាន់សារព័ត៌មាន Sky Sports ថា៖ “ខ្ញុំគិតថាវាជារដូវក្តៅមុនដែលខ្ញុំបានទាក់ទងជាមួយក្លឹប [Manchester United] ហើយបាននិយាយទៅជាមួយអ្នកគ្រប់គ្រងផងដែរ ជាក់ស្តែងគាត់ជាជនជាតិហូឡង់។ ប៉ុន្តែនៅចុងបញ្ចប់វាក៏ទៅបាត់ ហើយវាគ្រាន់តែប៉ុណ្ណឹង។ ហើយមកដល់រដូវរងាខាងក្លឹប Liverpool ក៏មកដល់ [វាគឺជា] ការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ខ្ញុំ”៕