អតីតខ្សែបម្រើស្លាបក្រុមតោខៀវ Chelsea លោក Florent Malouda បានអះអាងថា លោក Jose Mourinho គឺជាអ្នកចាត់ការតែមួយគត់ដែលអាចជួយសង្គ្រោះក្រុមតោខៀវពីស្ថានការណ៍ដ៏រញ៉េរញ៉ៃដែលពួកគេកំពុងមាន។
ជាមួយនឹងលោក Mauricio Pochettino ក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ។ អតីតតារា Chelsea បានប្រាប់ The Mirror ថា៖ «ខ្ញុំមិនបារម្ភពី Pochettino ទេ។ ខ្ញុំបារម្ភពី Chelsea។ បើនិយាយពីអ្នកគ្រប់គ្រងវិញ នៅពេលអ្នកក្រឡេកមើលជម្រើសដែលមានក្រៅពី Mourinho គ្មាននរណាម្នាក់សាកសមទេ»។
គួរបញ្ជាក់ផងដែរថា អតីតគ្រូបង្វឹកក្រុម Manchester United បច្ចុប្បន្នគ្មានការងារធ្វើទេ បន្ទាប់ពីត្រូវបានក្លឹប AS Roma បណ្តេញចេញកាលពីពេលថ្មីៗនេះ៕