បរទេស៖ តារាឆ្នើមរបស់ក្លឹប Man City កីឡាករ Kevin De Bruyne អាចបដិសេធការចាប់អារម្មណ៍របស់អារ៉ាប៊ីសាអូឌីដោយពេញចិត្តផ្ទេរទៅកាន់លីគ MLS វិញ បន្ទាប់ពីកុងត្រារបស់គាត់ត្រូវបានបញ្ចប់។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាកររបស់ក្លឹប Manchester City រូបនេះបានចាប់ផ្តើមគិតអំពីអនាគតរបស់គាត់នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ២០២៥ នៅកីឡដ្ឋាន Etihad ។ ប្រភពដដែរបានអោយដឹងថាក្លឹប Man City នឹងបដិសេធរាល់ការសំណើរទាំងអស់ ប្រសិនជាក្លឹបមិនអាចទទួលបានតម្លៃ ៩០លានផោន ពីខាងក្លឹបនៅអារ៉ាប៊ីសាអូឌីតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករ De Bruyne ខ្លួនឯងបានបង្ហាញពីអារម្មណ៍របស់គាត់យ៉ាងច្បាស់លើការផ្ទេរដ៏មានសក្តានុពលទៅកាន់មជ្ឈឹមបូព៌ាថា គាត់សុខចិត្តផ្លាស់ទៅ MLS វិញ៕