បរទេស៖ គ្រូបង្វឹកក្រុម Bayer Leverkusen លោក Xabi Alonso គឺជាប្រធានបទក្តៅសម្រាប់រដូវក្តៅខាងមុខ ហើយមានការបញ្ជាក់យ៉ាងច្បាស់រវាងក្លឹប Liverpool និងក្លឹប Bayern Munich ។

ជាមួយនឹងក្លឹប Liverpool និងក្លឹប Bayern ដែលកំពុងប្រជែងគ្នាសម្រាប់ការចុះហត្ថលេខាយកលោក Xabi Alonso។ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាបុរសសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់យ៉ាងច្បាស់អំពីទិសដៅរបស់គាត់។ សារព័ត៌មានបារាំងខាងលើបានបញ្ជាក់ថាលោក Alonso នឹងងាកទៅរកការវិលត្រឡប់ទៅកាន់ទឹកដី Anfield ខណៈដែលគាត់ត្រូវបានគេរាយការណ៍ថាចង់ទទួលយក “ការប្រកួតប្រជែងដ៏ធំ” នៃការស្នងតំណែងបន្តពីលោក Klopp ៕