បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Howe គ្រូបង្វឹករបស់ក្លឹប Newcastle បាននិងជម្រុញអោយក្លឹបយល់ព្រមក្នុងការបន្តកុងត្រាថ្មីជាមួយនឹងកីឡាករ Joelinton។
លោក Howe និយាយថា៖ “វាតែងតែស្ថិតនៅក្នុងគំនិតរបស់ខ្ញុំថាវាជាការងារអទិភាព ហើយត្រូវតែព្យាយាមធ្វើវា ដើម្បីអោយគាត់អាចបន្តស្នាក់នៅជាមួយនឹងក្លឹបក្នុងរយៈពេលវែង។ ខ្ញុំឃើញថាវាសំខាន់ខ្លាំងណាស់”។

គួរបញ្ជាក់ថាកុងត្រារបស់កីឡាករ Joelinton ជាមួយក្លឹបនឹងផុតនៅខែមិថុនា ឆ្នាំ២០២៥៕
⚪️⚫️🇧🇷 Howe on Newcastle pushing to agree on new deal for Joelinton: “That’s always been in my mind as an absolute priority to try and get him to stay at the club long-term”.
“I see that as hugely important”.
Current deal expires in June 2025 and #NUFC will try again. pic.twitter.com/WJLRq3PnKi
— Fabrizio Romano (@FabrizioRomano) February 26, 2024