Liverpool បានយកឈ្នះ Chelsea ក្នុងលទ្ធផល 1-0 សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup កាលពីថ្ងៃអាទិត្យទី 25 ខែកុម្ភៈ។
ក្រុមហង្សក្រហមទទួលបានជ័យជំនះយ៉ាងតឹងតែង ដោយការតែតបាល់ពីប្រធានក្រុម Virgil Van Dijk នៅនាទីទី 118 នៃការប្រកួត បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 0-0 ក្នុងម៉ោងធម្មតា។
គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp ត្រូវបានគេមើលឃើញថាកំពុងដេកជាមួយនឹងពានរង្វាន់ EFL Cup នៅលើជើងហោះហើរត្រឡប់ពី Wembley ទៅកាន់ Merseyside។ ក្រុមហង្សក្រហមបានឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ ហើយនៅតែស្ថិតក្នុងការប្រជែងដើម្បីឈ្នះបីទៀតគឺ FA Cup, Premier League និង Europa League ។
ដូចដែលបានបញ្ជាក់ដោយ Klopp កាលពីខែមុន នេះនឹងក្លាយជារដូវកាលចុងក្រោយរបស់គាត់នៅ Liverpool។ Klopp បានដាក់ដាក់កីឡាករវ័យក្មេងមួយចំនួនររបស់ Liverpool លេងទល់នឹង Chelsea ដោយ Darwin Nunez, Mohamed Salah, Dominik Szoboszlai, Trent Alexander-Arnold, Alisson Becker និង Diogo Jota របួស។
គួរបញ្ជាក់ផងដែរថា Liverpool បានបញ្ចប់ការប្រកួតជាមួយនឹងយុវជនថ្នាលរបស់ក្លឹបមួយចំនួន ក្នុងការប្រកួតទល់នឹងក្រុម Chelsea មានកីឡាករតម្លៃថ្លៃៗ ដែលបានប្រមូលផ្តុំក្នុងរយៈពេល 18 ខែចុងក្រោយនេះ៕